Difference between revisions 128832 and 131697 on kmwiki{{Infobox Cambodian Province| name = | khmer = ក្រុងប៉ៃលិន| area = ៨០៣| population = ២២៩០៦| population_as_of = ១៩៩៨| density = ២៨,៥| isocode = KH-២៤| capital = | mapimage = Cambodia-Pailin.png }} ប៉ៃលិនគឺជាក្រុងមួយដែលទើបតែប្រកាសថ្មីជាងគេបំផុត ដូច្នេះហើយការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធនានាលើគ្រប់វិស័យបាននិងកំពុងចាប់ផ្តើមគួរអោយកត់សំគាល់។ នៅគ្រប់ជំនាន់ទាំងអស់ ប៉ៃលិនគឺជាទឹកដីមួយដែលប្រជាពលរដ្ឋខ្មែរនិងពិភពលោកទទួលស្គាល់ថា ជាតំបន់ប្រកបដោយវិសាលភាពនៃវត្ថុដែលមានតំលៃឥតគណនាក្នុងចំនោមសម្បត្តិធម្មជាតិទាំងឡាយដែលមាននៅក្រោមដី។ ជនណាក៏ដោយដែលបាននិយាយឬចាប់ផ្តើមចរចារអំពីប៉ៃលិនកាលណាហើយ ម្នាក់ៗចាប់អារម្មណ៍ភ្លាមទៅលើត្បូងដែលស្ថិតនៅក្នុងតំបន់ប៉ៃលិននេះតែម្តង។ តាមពិត ប៉ៃលិន មិនត្រឹមតែសំបូរទៅដោយត្បូងនោះទេ ថែមទាំងពោរពេញទៅដោយព្រៃឈើយ៉ាងក្រាស់ឃ្មឹក ព្រមទាំងសត្វព្រៃជាច្រើនផងដែរ។ នៅគ្រប់ជំនាន់ទាំងអស់ ប៉ៃលិនគឺជាទឹកដីមួយដែលប្រជាពលរដ្ឋខែ្មរ និង[[ពិភពលោក]]ទទួលស្គាល់ថាជាតំបន់ប្រកបដោយវិសាលភាព នៃវត្ថុដែលមានតមៃ្លថៃ្ល ឥតគណនាក្នុងចំណោមសម្បត្តិធម្មជាតិ ទាំងឡាយដែលមាននៅក្រោមដី។ ជនណាក៏ដោយដែលបាននិយាយ ឬចាប់ផ្តើមចរចារអំពីប៉ៃលិនកាលណាហើយម្នាក់ៗ ចាប់អារម្មណ៍ភ្លាមទៅលើត្បូងដែលស្ថិត នៅក្នុងតំបន់ប៉ៃលិននេះតែម្តង។ តាមពិតប៉ៃលិនមិនត្រឹមតែសំបូរទៅដោយត្បូងនោះទេ ថែមទាំងពោរពេញទៅដោយព្រៃឈើ យ៉ាងក្រាស់ឃ្មឹកព្រមទាំងសត្វព្រៃជាច្រើនផងដែរ<ref>ដកស្រង់ចេញពីមនី្ទរធម្មការ និងសាសនាក្រុងប៉ៃលិនថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០០១</ref>។ ប៉ៃលិន ក្នុងសម័យកាលអភិវឌ្ឍន៍ថ្មីនេះ កំពុងតែបាត់បង់កេរ្ត៏ ឈ្មោះជាទឹកដីដ៏វិសាល ព្រោះសៀមដែលចុះកុងត្រាសំណង់ជាមុយរដ្ឌាភិបាលខែ្មរ បានមកកាយដី ហើយរែងយកត្បូងនិងវត្ថុដែលមានតំលៃទាំងឡាយដែលមាននៅក្រោមដីនេះ ទាំងឡានៗ ទៅស្រុកថៃវិញ ។ មកដល់សព្វថ្ងៃ តំបន់ជុំវិញភ្នំយ៉ាតនៅសល់ស្នាមរន្ឌដៅរាប់មិនអស់ បន្សល់ទុកពីគ្រឿងចក្រដែលពូកសៀមបានប្រើ ៕ == ប្រវត្តិឈ្មោះក្រុងប៉ៃលិន == តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេនឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ '''PH''' ជា អក្សរ '''ផ''' '''AI'''ជាស្រះ'''អេ''' ''' L'''ជាអក្សរ'''ល''' '''I''' ជា ស្រះ '''អិ''' ផ្សំនឹង'''N''' ជាអក្សរ'''ន'''។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PHAILIN ។ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ '''H''' គេក៏លុបចោលទៅនៅសល់ PHAILIN ។ សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។<ref>ដកស្រង់"សៀវភៅប្រជុំ រឿងព្រេងខែ្មរភាគ៦និងឯកសារទាក់ទងនឹងភ្នំ បោះពុម្ភដោយពុទ្ធសាសនបណ្ឌិត្យ និងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព.ស ២៥៣៨</ref> ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៩៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុង[[ខេត្តបាត់ដំបង]]។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។ == តំបន់ទេសចរណ៍ == === រមណីយដ្ឋានភ្នំយ៉ាត === ជាតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលជាវត្តចាស់សាងសង់ជារាងវត្តកូឡា។ ភ្នំយ៉ាតមានទីតាំងស្ថិតនៅក្រុងប៉ៃលិនខាងស្តាំដៃពីទីក្រុងប៉ៃលិនតាមផ្លូវជាតិលេខ១០។ ភ្នំយ៉ាតជាតំបន់ដែលមានអបិយជំនឿខ្លាំងក្លាណាស់សំរាប់អ្នកដែលរស់នៅក្រុងប៉ៃលិន និងអ្នកដំនើរឆ្លងកាត់តំបន់នោះ ជាពិសេសជាតំបន់ដែលនៅសល់រ៉ែត្បូងច្រើនជាងគេបង្អស់នៅក្នុងក្រុងប៉ៃលិន។ === រមណីយដ្ឋានភ្នំកុយ === ជាតំបន់ទេសចរណ៍ធម្មជាតិ។ តំបន់នេះមានចំងាយ២០គម ពីក្រុងប៉ៃលិន តាមផ្លូវស្ទឹងកាច់ សាលាក្រៅ ក្នុងសង្កាត់ស្ទឹងកាច់ ខ័ណ្ឌសាលាក្រៅ។ === រមណីយដ្ឋានអូរអែម === ជាតំបន់រមណីយដ្ឋានចាស់ ដែលស្ថិតនៅក្នុងសង្កាត់អូរច្រារ ខ័ណ្ឌប៉ៃលិនមានចំងាយ១០គមពីក្រុងប៉ៃលិនហើយរមណីយដ្ឋាននេះជារមណីយដ្ឋានធម្មជាតិ។ === រមណីយដ្ឋានក្បាលអូរតាវ៉ៅ === ជារមណីយដ្ឋានធម្មជាតិដែលពោរពេញទៅដោយទេសភាពល្អត្រកាល រួមផ្សំជាមួយនឹងអូរថ្លាឆ្វេង។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន មានចំងាយ ៥គម ពីក្រុងប៉ៃលិន។ === រមណីយដ្ឋានទំនប់ទឹកភ្នំជីងចក់ === ជាតំបន់ទេសចរណ៍ទើបបង្កើតថ្មីចំងាយប្រមាណ៤គមពីទីក្រុងមានលក្ខណៈជាទំនប់ស្ទាក់ទឹកសំរាប់បំរើអោយវិស័យកសិកម្មហើយមានធ្វើស្ពានឆ្លងកាត់មានទូកសំរាប់អុំនិងតូបតូច សំរាប់អង្គុយព្រមទាំងមានសួនច្បារផ្កាចំរុះពណ៌គួរជាទីគយគន់។ <br /> <br /> ក្រៅពីនេះគេសង្កេតឃើញមានរមណីយដ្ឋានធម្មជាតិផ្សេងទៀតដូចជាទឹកធ្លាក់ភ្នំខៀវ ៣២ជាន់និងទឹកធ្លាក់បរហ៊ុយ។ == សូមមើលផងដែរ == {{ខេត្តក្រុងខ្មែរ}} == ប្រភពឯកសារ == {{reflist|1}} [[ចំណាត់ថ្នាក់ក្រុម:ខេត្តក្រុងខ្មែរ]] [[ចំណាត់ថ្នាក់ក្រុម:ក្រុងប៉ៃលិន]]⏎ ⏎ [[en:Pailin]] All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://km.wikipedia.org/w/index.php?diff=prev&oldid=131697.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|