Difference between revisions 145022 and 145023 on kmwiki

{{Culture of Cambodia}}

[[File:Reamkermural3.JPG|thumb|right|200px|The mural of Khmer mythology, [[Reamker]] depicts the clothing of Khmer people (both male and female) during the ancient times.]]

'''អំពី​សម្លៀក​បំពាក់​ខ្មែរ'''

----

(contracted; show full)

តាម​សេចក្ដី​កត់​ហេតុ​របស់​អ្នក​ដំណើរ​ជាតិ​ចិន​ឈ្មោះ ជាវ -តា- គួន នឹង​សេចក្ដី​ឲ្យ​ការ​របស់​សមាជិក​ប្រចាំ​ខែត្រ​ខ្លះ មាន​ទំនង​ស្រប​គ្នា​ជា​ច្រើន ។
ក្នុង​ចំណោម​នេះ អ្នក​អង្គ​ម្ចាស់ នរោត្តម- សុខានារី បាន​ឲ្យ​ការ​ប្លែក ។ ហេតុ​នេះ​យើង​សូម​ស្រង់​សេចក្ដី​នោះ​យក​មក​ពណ៌នបា​ជូន​អស់​លោក​អ្នក​អាន​ ស្ដាប់​ដូច​មាន​តទៅ​នេះ

===
=អំពី​សម្លៀក​បំពាក់​ខ្មែរ​សម័យ​បុរាណ

====
(តាម​ដែល​អ្នក​អង្គ​ម្ចាស់ នរោត្តម- សុខានារី ឲ្យ​ការ​មក)

យើង​សព្វ​ថ្ងៃ​មិន​អាច​ដឹង​បាន​ដោយ​សព្វ​គ្រប់ អំពី​សំលៀក​បំពាក់​របស់​បុព្វ​បុរស​យើង​ទេ ដោយ​ទំនៀម​នេះ កន្លង​ជា​យូរ​អង្វែង​ណាស់​ទៅ​ហើយ​ផង ដោយ​យើង​ពុំ​មាន​ឯកសារ ឬ​សៀវភៅ​ឯណា​កត់ត្រា​ទុក ថា​ក្នុង​សម័យ​នេះ​គេ​ស្លៀក​ពាក់​បែប​នេះ សម័យ​នោះ​គេ​ស្លៀក​ពាក់​បែប​នោះ​ផង តែ​ដោយ​ការ​សង្កេត​មើល​តាម​រូប​ចម្លាក់ ដែល​មាន​សេស​សល់​អំពី​ប្រាសាទ​បុរាណ​បាក់​បែក​មក យើង​ក៏​អាច​យល់​បាន​ថា ក្នុង​សម័យ​នោះ​បុព្វបុរស​យើង​ស្លៀក​សំពត់​ចង​ក្បិន អាវ​ក​មូល ដៃ​ធ្លាក់​មក​ត្រឹម​កំភួន​ដៃ ឬ(contracted; show full)ៀប​ស្លៀក​ខុស​គ្នា គឺ​គេ​យក​សំពត់​មក​ស្លៀក​ទុក​ចោល​ជាយ​ទាំង​សង​ខាង នៅ​វែង​អន្លាយ​អូស​ដី ហើយ​មាន​ប្រវែង​ស្មើ​មុខ​ស្មើ​ក្រោយ ទោះ​ខុ​សគ្នា​ក៏​ខុស​បន្តិច​បន្តួច​ចំនួន​ត្រឹម​មួយ​ទះ​ប៉ុណ្ណោះ រួច​គេ​ផ្គួប​ជាយ​ទាំង​សង​ខាង​រួម​គ្នា ហើយ​គេ​មូរ រួច​ហើយ​គេ​ស៊ក​តាម​ប្រឡោះ​ជើង​ទាំង​សង​ខាង យក​ចុង​ទៅ​ចុក​នៅ​ចង្កេះ​ខាង​ក្រោយ ឯ​សំរុង​សំពត់​ដែល​ស្លៀក​ហើយ​ឲ្យ​ធ្លាក់​ចុះ​នៅ​ត្រឹម​ស្មង​ជើង ។


==ឯកសារយោង==
{{Reflist}}

{{DEFAULTSORT:សំលៀកបំពាក់ខ្មែរ}}
[[Category:សំលៀកបំពាក់ខ្មែរ|*]]
[[Category:ប្រវត្តិសាស្ត្រនៃសំលៀកបំពាក់អាស៊ី]]