Revision 116616 of "ខេត្ត ប៉ៃលិន" on kmwiki

{{Infobox Cambodian Province|
name = |
khmer = ក្រុងប៉ៃលិន|
area = ៨០៣|
population = ២២៩០៦|
population_as_of = ១៩៩៨|
density = ២៨,៥|
isocode = KH-២៤|
capital = |
mapimage = Cambodia-Pailin.png
}}

ប៉ៃលិន​គឺ​ជា​ក្រុង​មួយ​ដែល​ទើប​តែ​ប្រកាស​ថ្មី​ជាង​គេ​បំផុត​ ដូច្នេះ​ហើយ​ការ​អភិវឌ្ឍន៏​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​លើ​គ្រប់​វិស័យ​បាន​និង​កំពុង​ចាប់​ផ្តើម​គួរ​អោយ​កត់​សំគាល់។ នៅ​គ្រប់​ជំនាន់​ទាំង​អស់​ ប៉ៃលិន​គឺ​ជា​ទឹក​ដី​មួយ​ដែល​​ប្រជាពលរដ្ឋខ្មែរ​និង​ពិភពលោក​ទទួល​ស្គាល់ថា​ ជា​តំបន់​ប្រកប​ដោយ​វិសាល​ភាព​នៃ​វត្ថុ​ដែល​មាន​តំលៃ​ឥត​គណនា​ក្នុង​ចំនោម​សម្បត្តិ​ធម្មជាតិ​ទាំង​ឡាយ​ដែល​មាន​នៅ​ក្រោម​ដី។ ជន​ណា​ក៏​ដោយ​ដែល​បាន​និយាយ​ឬ​ចាប់​ផ្តើម​ចរចារ​អំពី​ប៉ៃលិន​​កាល​ណា​ហើយ​ ម្នាក់ៗចាប់​អារម្មណ៍​ភ្លាម​ទៅ​លើ​ត្បូង​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ប៉ៃ​លិន​នេះ​តែ​ម្តង។​ តាម​ពិត​ ប៉ៃលិន​ មិនត្រឹម​តែ​សំបូរ​ទៅ​ដោយ​ត្បូង​នោះ​ទេ ថែម​ទាំង​ពោរ​ពេញ​ទៅ​ដោយ​ព្រៃ​ឈើ​យ៉ាង​ក្រាស់​ឃ្មឹក ព្រម​ទាំង​សត្វ​ព្រៃ​ជា​ច្រើន​ផង​ដែរ។

នៅគ្រប់ជំនាន់ទាំងអស់ ប៉ៃលិនគឺជាទឹកដីមួយដែលប្រជាពលរដ្ឋខែ្មរ និង[[ពិភពលោក]]ទទួលស្គាល់ថាជាតំបន់ប្រកបដោយវិសាលភាព នៃវត្ថុដែលមានតមៃ្លថៃ្ល ឥតគណនាក្នុងចំណោមសម្បត្តិធម្មជាតិ ទាំងឡាយដែលមាននៅក្រោមដី។ ជនណាក៏ដោយដែលបាននិយាយ ឬចាប់ផ្តើមចរចារអំពីប៉ៃលិនកាលណាហើយម្នាក់ៗ ចាប់អារម្មណ៍ភ្លាមទៅលើត្បូងដែលស្ថិត នៅក្នុងតំបន់ប៉ៃលិននេះតែម្តង។ តាមពិតប៉ៃលិនមិនត្រឹមតែសំបូរទៅដោយត្បូងនោះទេ ថែមទាំងពោរពេញទៅដោយព្រៃឈើ យ៉ាងក្រាស់ឃ្មឹកព្រមទាំងសត្វព្រៃជាច្រើនផងដែរ<ref>ដកស្រង់ចេញពីមនី្ទរធម្មការ និងសាសនាក្រុងប៉ៃលិនថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០០១</ref>។  ប៉ៃលិន​ ​​​​​ក្នុង​​សម័យកាលអភិវឌ្ឍន៍​ថ្មី​នេះ​​ ​កំពុង​តែ​បាត់បង់កេរ្ត៏ ឈ្មោះជាទឹកដីដ៏វិសាល​ ព្រោះសៀម​ដែលចុះកុងត្រាសំណង់​ជាមុយរដ្ឌាភិបាលខែ្មរ​​​ ​បានមកកាយ​ដី​​ ​ហើយ​រែងយកត្បូង​​​និងវត្ថុ​ដែល​មាន​តំលៃទាំង​ឡាយ​ដែល​មាន​នៅ​ក្រោម​ដី​​នេះ​​ ទាំងឡានៗ ​ទៅស្រុកថៃវិញ ។ មកដល់សព្វ​ថ្ងៃ តំបន់​ជុំវិញ​​ភ្នំយ៉ាត​នៅសល់ស្នាមរន្ឌដៅរាប់មិនអស់ បន្សល់ទុកពី​គ្រឿងចក្រដែល​ពូកសៀមបានប្រើ​​ ៕

== ប្រវត្តិឈ្មោះក្រុងប៉ៃលិន ==
តាមអ្នកស្រុកឲ្យការណ៍ថាពាក្យ" ប៉ៃលិន" នេះក្លាយមកពីពាក្យ "ភេលេង" ព្រោះមាននិទានរឿងដើមបញ្ជាក់ផងថាៈ កាលនោះ "នៅសតវត្សទី១៩ មានអ្នកប្រមាញ់ដេញ តាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថៃ្ងនេះដែលគ្រានោះ នៅជាព្រៃស្រោង មានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលហៅថា " អូរ " មាន អូរទុងជាដើម។ កែ្បរមាត់អូរនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញ មនុស្សមកដល់ភេក៏រត់ទៅ ។ អ្នកប្រមាញ់ចូលទៅមើលត្រង់កនែ្លង ភេប្រែឡងគ្នានោះលុះឃើញដុំថ្មតូចៗ មានពន្លឺផេ្លកៗក៏នាំគ្នារើសយកម្នាក់មួយដុំទុកយកទៅ បង្ហាញញាតិមិត្តឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ " តាមនិយាយថាពួកកូឡាដែលមករស់នៅ ក្នុងខេត្តចន្ជប៊ុន ស្រុកសៀម " ស្គាល់ថាថ្មនេះមានតមៃ្លគេក៏យកទៅវាយ បំបែករួចចៃ្នជាត្បូងឡើង ក៏ឃើញថាមានទឹកល្អ ។ កាល បើដូចេ្នះគេក៏នាំគ្នាទៅសួរទិញពីពួកប្រមាញ់នោះទៀត ។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំ គ្នាឆ្នោះទៅយក ថ្មនេះពីកនែ្លងមុនជាញឹកញាប់ ។ ដោយ មានការទៅមកញឹកញាប់នេះ ហើយទើបអ្នកទាំងនោះសន្មតឈ្មោះទីកនែ្លងត្រង់នេះថា " កនែ្លង ភេលេង "យកតាម ហេតុការណ៍ដែលគាត់ប្រទះ ឃើញជាលើកតំបូង នោះ ។ ប៉ុនែ្តដោយហេតុពួកអ្នកទាំងនេះ នៅស្រុកសៀមក៏អានពាក្យនេះក្លាយទៅតាមសមេ្លងសៀមបន្តិចទៅគឺ " ភេ" ទៅជា "ផេ" ឯ " លេង " ទៅជា "ឡេនឬ ឡិន" ដូចេ្នះរួមមកទៅជា " ផេឡិន " ។ លុះសម័យបារាំងមកកាន់កាប់ទីកនែ្លងតំបន់នេះ "គ.ស១៩០៩" គេក៏សរសេរឈ្មោះនេះជាអក្សររ៉ូមាំង តាម សមេ្លង ផង តាមរូបសាស្រ្ត ផង ជា PHAI-LINគឺ '''PH''' ជា អក្សរ '''ផ'''  '''AI'''ជាស្រះ'''អេ'''  ''' L'''ជាអក្សរ'''ល''' '''I''' ជា ស្រះ '''អិ''' ផ្សំនឹង'''N''' ជាអក្សរ'''ន'''។ ចំណេរ តមកដើម្បីកុំឲ្យពិបាកសរសេរគេក៏ភ្ជាប់លែង ឲ្យមានសហសញ្ញាក៏ក្លាយទៅជា PHAILIN ។​ ហើយក្រោយមកដោយបារាំងអានគ្មានអក្សរ '''H''' គេក៏លុបចោលទៅនៅសល់ PHAILIN ។

សេចក្តីអធិប្បាយមកនេះមានទំនងជាដើមកំណើតស្រុក(Monographie) ជារឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវទៅពេលមុខទៀត។ ការណ៍នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេង នៅភូមិភាគនេះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូមកឲ្យ យើងផងដើម្បីកែសម្រួលទៅលើកក្រោយ។<ref>ដកស្រង់"សៀវភៅប្រជុំ រឿងព្រេងខែ្មរភាគ៦និងឯកសារទាក់ទងនឹងភ្នំ  បោះពុម្ភដោយពុទ្ធសាសនបណ្ឌិត្យ និងដោយក្រសួងវប្បធម៌‌និងវិចិត្រសិល្បៈ ព.ស ២៥៣៨</ref>

ក្រោយពីយើងបានដឹងអំពីប្រវត្តិឈ្មោះ ប៉ៃលិន រួចមកយើងអាចយល់ថាហេតុផលដែលមានបញ្ជាក់ ខាងលើជាសក្ខីភាពមួយអាចយកជាការបានសម្រាប់ការសិក្សាតទៅ ថៃ្ងអនាគតទៀត។ ចាប់តាំងពីការធ្វើ អាណានិគមពីសំណាក់បារាំងសែស " ១៩៦៣-១៩៥៣" សម័យខែ្មរយើង បានទទួលរាជ្យពីបារាំងសែស " ០៩ វិច្ឆិកាឆ្នាំ១៩៥៣ " មកដល់សម័យសង្គមរាស្រ្តនិយម និង ក្នុងសម័យសាធារណរដ្ឋខែ្មរ " ១៩៧០ " ប៉ៃលិនគឺជាស្រុកមួយស្ថិតនៅ ក្នុង[[ខេត្តបាត់ដំបង]]។ ក្រោយពេល ដែលសង្រ្គាមបានឆាបឆេះ អស់រយៈ ពេលរាប់ទសវត្សរ៍កន្លងមកនេះប៉ៃលិនជាលេណដ្ឋាន ជាតំបន់យុទ្ធសាស្រ្ត និងជាតំបន់បង្ហូរឈាមគ្នាយ៉ាងក្តៅ គគុកមួយ។

== តំបន់​ទេសចរណ៍​​ ==

=== រមណីយដ្ឋាន​ភ្នំយ៉ាត ===
ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្រ្ត ដែល​ជា​វត្ត​ចាស់​សាង​សង់​ជា​រាង​វត្ត​កូឡា។​ ភ្នំ​យ៉ាត​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​ប៉ៃលិន​ខាង​ស្តាំ​ដៃ​ពី​ទីក្រុង​ប៉ៃលិន​តាម​ផ្លូវ​ជាតិ​លេខ​១០។​ ភ្នំ​យ៉ាត​ជា​តំបន់​ដែល​មាន​អបិយជំនឿ​ខ្លាំង​ក្លា​ណាស់​សំរាប់​អ្នក​ដែល​រស់​នៅ​ក្រុង​ប៉ៃលិន និង​អ្នក​ដំនើរ​ឆ្លង​កាត់​តំបន់​នោះ​ ជា​ពិសេស​ជា​តំបន់​ដែល​នៅ​សល់​រ៉ែ​ត្បូង​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ក្រុង​ប៉ៃ​លិន។

=== រមណីយដ្ឋាន​ភ្នំកុយ​ ===

ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។​ តំបន់​នេះ​មាន​ចំងាយ​២០​គម ពី​ក្រុង​ប៉ៃលិន តាម​ផ្លូវ​ស្ទឹង​កាច់ សាលាក្រៅ ក្នុង​សង្កាត់​ស្ទឹងកាច់ ខ័ណ្ឌ​សាលា​ក្រៅ។

=== រមណីយដ្ឋាន​អូរអែម ===

ជា​តំបន់​រមណីយដ្ឋាន​ចាស់​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​ច្រារ ខ័ណ្ឌ​ប៉ៃលិន​មាន​ចំងាយ​១០គម​ពីក្រុង​ប៉ៃលិន​ហើយ​រមណីយដ្ឋាន​នេះ​ជារមណីយដ្ឋាន​ធម្មជាតិ។

=== រមណីយដ្ឋាន​ក្បាលអូរតាវ៉ៅ ===

ជារមណីយដ្ឋាន​ធម្មជាតិ​ដែល​ពោរពេញទៅ​ដោយ​ទេសភាព​ល្អ​ត្រកាល រួម​ផ្សំ​ជាមួយ​នឹង​អូរ​ថ្លា​ឆ្វេង។ តំបន់នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចំងាយ ៥គម ពី​ក្រុង​ប៉ៃលិន។

=== រមណីយដ្ឋាន​ទំនប់ទឹកភ្នំជីងចក់ ===
ជា​តំបន់​ទេសចរណ៍​ទើប​បង្កើត​ថ្មី​ចំងាយ​ប្រមាណ​៤​គម​ពី​ទីក្រុង​មាន​លក្ខណៈ​ជា​ទំ​នប់​ស្ទាក់​ទឹក​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម​ហើយ​មាន​ធ្វើ​ស្ពាន​ឆ្លង​កាត់​មាន​ទូក​សំ​រាប់​អុំ​និង​តូប​តូច សំរាប់​អង្គុយ​ព្រម​ទាំង​មាន​សួន​ច្បារ​ផ្កា​ចំរុះ​ពណ៌​គួរ​ជា​ទី​គយ​គន់។​ 
<br />
<br />
ក្រៅ​ពី​នេះ​គេ​សង្កេត​ឃើញ​មាន​រមណីយដ្ឋាន​ធម្មជាតិ​ផ្សេង​ទៀត​ដូចជា​ទឹក​ធ្លាក់​ភ្នំ​ខៀវ ៣២​ជាន់​និង​ទឹក​ធ្លាក់​បរ​ហ៊ុយ។

== សូមមើលផងដែរ ==
{{ខេត្តក្រុងខ្មែរ}}

== ប្រភពឯកសារ ==
{{reflist|1}}

[[ចំណាត់ថ្នាក់ក្រុម:ខេត្តក្រុងខ្មែរ]]
[[ចំណាត់ថ្នាក់ក្រុម:ក្រុងប៉ៃលិន]]

[[ace:Propinsi Pailin]]
[[de:Pailin]]
[[en:Pailin Province]]
[[es:Ciudad de Pailín]]
[[et:Pailĭn]]
[[fa:پیلین]]
[[fi:Pailĭn]]
[[fr:Pailin]]
[[id:Pailin]]
[[it:Pailin]]
[[ja:パイリン]]
[[ko:파일린]]
[[ms:Pailin]]
[[nl:Pailin]]
[[no:Pailin]]
[[pl:Pailin]]
[[pnb:صوبہ پائیلین]]
[[pt:Pailin]]
[[ro:Pailin]]
[[ru:Пайлин]]
[[sco:Pailin]]
[[sv:Pailin]]
[[vi:Pailin]]
[[war:Pailin]]
[[zh:拜林市]]