Revision 120340 of "មូលនិធិ រូបិយវត្ថុ អន្តរជាតិ" on kmwiki'''មូលនិធិរូបិយវត្ថុអន្តរជាតិ''' ( ភាសាអង់គ្លេស៖ '''International Monetary Fund''' ) ហៅកាត់ថា "អាយ.អឹម.អែហ្វ" (IMF) គឺជាស្ថាប័នអន្តរជាតិមួយមាននាទីទទួលខុសត្រូវលើ[[ប្រព័ន្ធហិរញ្ញវត្ថុសកល]] មានទីស្នាក់ការធំស្ថិតនៅទីក្រុង[[វ៉ាស៊ីងតោនឌីស៊ី]] [[សហរដ្ឋអាមេរិក]]។ បច្ចុប្បន្នមូលនិធិរូបិយវត្ថុអន្តរជាតិមានសមាជិកសរុបចំនួន ១៨៥ ប្រទេស ([[ម៉ុងតេណេក្រូ]] បានក្លាយជាសមាជិកទី១៨៥ កាលពីថ្ងៃ ១៨ មករា ២០០៧) ។ == ទស្សនវិស័យ == មូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើការដើម្បីភាពរីកចម្រើន និងរក្សាលំនឹងសេដ្ឋកិច្ចសកល។ អាយ.អឹម.អែហ្វ បានផ្ដល់នូវការណែនាំផ្នែកនយោបាយ និងហិរញ្ញវត្ថុដល់ប្រទេសជាសមាជិករបស់ខ្លួនក្នុងស្ថានភាពសេដ្ឋកិច្ចជួបមានវិបត្តិ ហើយក៏ធ្វើការជាមួយប្រទេសកំពុងអភិវឌ្ឍ សំដៅជួយដល់ប្រទេសទាំងនោះឱ្យមានលំនឹង[[ម៉ាក្រូសេដ្ឋកិច្ច]] និងកាត់បន្ថយភាពក្រីក្រ។ == ប្រវត្តិ == មូលនិធិរូបិយវត្ថុអន្តរជាតិ ត្រូវបានបង្កើតឡើងជាផ្លូវការនៅខែកក្កដា ឆ្នាំ១៩៤៤ ក្នុងវេទិការូបិយវត្ថុ និងហិរញ្ញវត្ថុសហប្រជាជាតិ។ តំណាងរដ្ឋាភិបាលនៃ ៤៥ ប្រទេស បានជួបប្រជុំគ្នានៅសណ្ឋាគារ Mount Washington [[សហរដ្ឋអាមេរិក]] ដោយមានកិច្ចព្រមព្រៀងលើគម្រោងសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ។ អាយ.អឹម.អែហ្វ បានបង្កើតឡើងនូវរចនាសម្ព័ន្ធគ្រប់គ្រងផ្លូវការនាថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៤៥ ដោយមានប្រទេសចំនួន ២៩ បានចូលរួមចុះហត្ថលេខាលើមាត្រានៃកិច្ចព្រមព្រៀងនេះ។ == ការងារ == បេសកកម្មចម្បងរបស់ អាយ.អឹម.អែហ្វ គឺជួយធ្វើយ៉ាងណាឱ្យមានស្ថិរភាពនៅក្នុងប្រព័ន្ធអន្តរជាតិ ដោយអនុវត្តតាមវិធីសាស្ត្របីយ៉ាងគឺ៖ រក្សាការឃ្លាំមើលសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចនៃបណ្ដាប្រទេសជាសមាជិក, ផ្ដល់កម្ចីដល់ប្រទេសដែលមានឱនភាពជញ្ជីងទូទាត់, និងផ្ដល់ជំនួយប្រតិបត្តិដល់ប្រទេសជាសមាជិក។ === ការឃ្លាំមើលសេដ្ឋកិច្ច === អាយ.អឹម.អែហ្វ មាននាទីទទួលខុសត្រូវលើប្រព័ន្ធរូបិយវត្ថុអន្តរជាតិ និងត្រួតពិនិត្យលើនយោបាយហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៃប្រទេសជាសមាជិករបស់ខ្លួន។ លើសពីនេះ គឺរក្សាការឃ្លាំមើលការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជាតិមួយ ក៏ដូចជាក្នុងតំបន់ និងសកលលោក ដោយពិគ្រោះយោបល់យ៉ាងទៀងទាត់ជាមួយប្រទេសជាសមាជិក និងផ្ដល់ប្រឹក្សាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់សមាជិករបស់ខ្លួន។ === ការផ្ដល់កម្ចី === អាយ.អឹម.អែហ្វ ផ្ដល់កម្ចីដល់ប្រទេសដែលជួបការលំបាកលើការទូទាត់អន្តរជាតិរបស់ខ្លួន ហើយមិនអាចរកចំណូលបានគ្រប់គ្រាន់តាមពេលកំណត់។ ជំនួយការហិរញ្ញវត្ថុនេះត្រូវបានរៀបចំឡើង ដើម្បីជួយប្រទេសទាំងនោះឱ្យស្ដារឡើងវិញនូវស្ថិរភាពសេដ្ឋកិច្ច ដោយកសាងឡើងវិញនូវធនបម្រុងអន្តរជាតិ ដោយរក្សាស្ថិរភាពរូបិយវត្ថុ និងចំណាយសម្រាប់ការនាំចូលរបស់ពួកគេ- រាល់លក្ខខណ្ឌចាំបាច់ទាំងអស់សម្រាប់ស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ។ អាយ.អឹម.អែហ្វ ក៏ផ្ដល់ផងដែរនូវឥណទានដល់ប្រទេសដែលមានចំណូលទាប ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ === ជំនួយការបច្ចេកទេស === ផ្ដល់ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច។ អាយ.អឹម.អែហ្វ ផ្ដល់ការណែនាំផ្នែកប្រតិបត្តិ និងហ្វឹកហ្វឺនលើការលើកកម្ពស់ស្ថាប័ន និងរៀបចំនយោបាយម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរចនាសម្ព័ន្ធឱ្យបានសមស្រប។ [[af:Internasionale Monetêre Fonds]] [[an:Fundo Monetario Internacional]] [[ar:صندوق النقد الدولي]] [[arz:صندوق النقد الدولى]] [[ast:Fondu Monetariu Internacional]] [[az:Beynəlxalq Valyuta Fondu]] [[bat-smg:Tarptautėnis valiotas fuonds]] [[be:Міжнародны валютны фонд]] [[be-x-old:Міжнародны валютны фонд]] [[bg:Международен валутен фонд]] [[bm:Jɛnselekenaani Wariko Kondo]] [[bn:আন্তর্জাতিক মুদ্রা তহবিল]] [[br:Font Moneizel Etrebroadel]] [[bs:Međunarodni monetarni fond]] [[ca:Fons Monetari Internacional]] [[cs:Mezinárodní měnový fond]] [[cy:Cronfa Ariannol Ryngwladol]] [[da:Internationale Valutafond]] [[de:Internationaler Währungsfonds]] [[el:Διεθνές Νομισματικό Ταμείο]] [[en:International Monetary Fund]] [[eo:Internacia Monunua Fonduso]] [[es:Fondo Monetario Internacional]] [[et:Rahvusvaheline Valuutafond]] [[eu:Nazioarteko Diru Funtsa]] [[fa:صندوق بینالمللی پول]] [[fi:Kansainvälinen valuuttarahasto]] [[fiu-vro:Riikevaihõlinõ Rahafond]] [[fo:Altjóða Gjaldoyragrunnurin]] [[fr:Fonds monétaire international]] [[ga:Ciste Airgeadaíochta Idirnáisiúnta]] [[gl:Fondo Monetario Internacional]] [[he:קרן המטבע הבינלאומית]] [[hi:अन्तर्राष्ट्रीय मुद्रा कोष]] [[hif:International Monetary Fund]] [[hr:Međunarodni monetarni fond]] [[hu:Nemzetközi Valutaalap]] [[id:Dana Moneter Internasional]] [[is:Alþjóðagjaldeyrissjóðurinn]] [[it:Fondo Monetario Internazionale]] [[ja:国際通貨基金]] [[jv:IMF]] [[ka:საერთაშორისო სავალუტო ფონდი]] [[kk:Халықаралық пұл қоры]] [[kn:ಅಂತರರಾಷ್ಟ್ರೀಯ ಹಣಕಾಸು ಸಂಸ್ಥೆ]] [[ko:국제 통화 기금]] [[krc:Халкъла Арасы Ачха Фонд]] [[la:Aerarium Monetarium Internationale]] [[lb:Fonds monétaire international]] [[lt:Tarptautinis valiutos fondas]] [[lv:Starptautiskais Valūtas fonds]] [[mk:Меѓународен монетарен фонд]] [[ml:അന്താരാഷ്ട്ര നാണയനിധി]] [[mn:Олон Улсын Валютын Сан]] [[mr:आंतरराष्ट्रीय नाणेनिधी]] [[ms:Tabung Kewangan Antarabangsa]] [[my:အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့]] [[nds:Internatschonal Geldfonds]] [[ne:अन्तर्राष्ट्रीय आर्थिक कोष]] [[new:अन्तराष्ट्रीय मुद्रा कोष]] [[nl:Internationaal Monetair Fonds]] [[nn:Det internasjonale pengefondet]] [[no:Det internasjonale pengefondet]] [[oc:Fons Monetari Internacional]] [[pl:Międzynarodowy Fundusz Walutowy]] [[pnb:انٹرنیشنل مونیٹری فنڈ]] [[pt:Fundo Monetário Internacional]] [[qu:Mamallaqtapura Qullqi Qullqa]] [[ro:Fondul Monetar Internațional]] [[ru:Международный валютный фонд]] [[rue:Міджінародный меновый фонд]] [[rw:Ikigega Mpuzamahanga cy’Imari]] [[scn:Funnu Munitariu Ntirnazziunali]] [[sh:Međunarodni monetarni fond]] [[simple:International Monetary Fund]] [[sk:Medzinárodný menový fond]] [[sl:Mednarodni denarni sklad]] [[sq:Fondi Monetar Ndërkombëtar]] [[sr:Међународни монетарни фонд]] [[sv:Internationella valutafonden]] [[sw:IMF]] [[ta:அனைத்துலக நாணய நிதியம்]] [[th:กองทุนการเงินระหว่างประเทศ]] [[tl:Pandaigdigang Pondong Pananalapi]] [[tr:Uluslararası Para Fonu]] [[ug:خەلقئارا پۇل فوندى تەشكىلاتى]] [[uk:Міжнародний валютний фонд]] [[ur:بین الاقوامی مالیاتی فنڈ]] [[uz:Xalqaro Valyuta Jamgʻarmasi]] [[vi:Quỹ Tiền tệ Quốc tế]] [[war:Kanasodnon Pondo han Pananalapi]] [[wuu:国际货币基金组织]] [[yi:אינטערנאציאנאלער געלטפאנד]] [[yo:Àjọ Ètò Owó Káríayé]] [[zh:國際貨幣基金組織]] [[zh-min-nan:Kok-chè Hoè-pè Ki-kim]] All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://km.wikipedia.org/w/index.php?oldid=120340.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|