Revision 38543 of "សភាព ជំងឺ អេដស៍ នៅ ប្រ ទេស កម្ពុជា" on kmwiktionaryនៅប្រទេសកម្ពុជាត្រូវបានគេប៉ាន់ប្រមានថាមានអ្នកផ្ទុកវីរុសH I V ១៧ម៉ឺននាក់, ហើយនៅក្នុងនោះមានក្មេងអាយុក្រោម១៤ឆ្នាំចំនួនលើសពី៧០០០នាក់។ ក្នុងនោះដែរ ២,៦% នៃជនដែលមានអាយុចន្លោះពី១៥ទៅ៤៩ឆ្នាំ កំពុងតែចំលងវីរុសហ៊ីវ ដែលមានអត្រាចំលងខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច។
ស្រ្តី ពេស្យាចារអាចមានផ្ទុកវីរុសហ៊ីវ, ២៨,៨% គឺជាអ្នកឆ្លងនិងចំលងមេរោគអេដស៍។បញ្ហាគឺបណ្ដាលមកពីការសេពកាម ជាមួយស្រ្តីពេស្យាចាររបស់ប្ដី តាមពិតទៅ៧០%បានធ្វើរឿងនេះ។មានបុរសខ្លះមិនចង់ប្រើស្រោមអនាម័យ ដោយគ្រាន់តែមានទំនាក់ទំនងច្បាស់ជាមួយស្ត្រីពេស្យាចារ។
ស្ត្រីដែលបានរៀបការហើយមានផ្ទុកវីរុសហ៊ីវមាន៤២% គឺឆ្លងពីស្វាមីនោះឯង។
ហេតុ ដូច្នេះហើយបុរសត្រូវតែដឹងថា ការដែលខ្លួនប្រព្រឹត្តពេស្យាកម្មនោះ គឺអាចធ្វើអោយឆ្លងទៅកាន់ស្ត្រីដ៏សំខាន់របស់ខ្លួន។
បើតាមច្បាប់, មនុស្សដែលដឹងថាខ្លួនមានផ្ទុកវីរុសអេដស៍ហើយ, ទៅចំលងដល់អ្នកដទៃទៀតនោះនឹងត្រូវទទួលការផ្ដន្ទាទោស។
ទោះបី ជាយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះដោយមានការយកចិត្តទុក ដាក់ពីសំនាក់រដ្ឋាភិបាល ក៏ដូចជាពីក្រុម អង្គការក្រៅរដ្ឋាភិបាលនានា ចំនួនអ្នកឆ្លងវីរុសហ៊ីវមានចំនួនតិចជាងកាលពីអតីតកាល។ មានមនុស្សកាន់តែច្រើនបានយល់ដឹងអំពីអេដស៍, អ្នកប្រើស្រោមអនាម័យក៏កាន់តែកើនឡើង, អ្នកទៅរកស្ត្រីពេស្យាចារក៏កាន់តែថយចុះ។
{{del}}All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://km.wiktionary.org/w/index.php?oldid=38543.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|