Difference between revisions 212945 and 220143 on kmwiki

#បញ្ជូនបន្ត [[ជយវម៌្មទី២]]== ព្រះបាទជ័យវរ្ម័នទី៣(៨៦៩-៨៧៧) ==
ព្រះរាជាដែលបានសោយរាជ្យបន្តពីព្រះបាទជ័យវរ្ម័នទី២គឺជាបុត្ររបស់ព្រះអង្គបានសោយរាជ្យបន្តដោយយកព្រះនាមថា ជ័យវរ្ម័នទី៣។ ព្រះបាទជ័យវរ្ម័នទី៣ ដែលជាស្តេចប្រកបដោយគុណធម៌ វីរភាព ទ្រង់ជាអ្នកបង្កើតភោគទ្រព្យ និងកិត្តិគុណ បន្តពីព្រះបិតា។ គឺដោយសារគុណសម្បត្តិទាំងនេះហើយ ព្រះអង្គទ្រង់មានព្រះនាមមុនឡើងគ្រង់រាជ្យថា ព្រះស្រីជ័យវរធម្មៈ រួចហើយបានធ្វើរាជាភិសេក ដែលមាននាមថា ស្រីជ័យវរ្ម័ន។ ព្រះបាទជ័យវរ្ម័នទី៣ បានសោយរាជ្យនៅរាជធានីហរិហរាល័យ ជារាជធានីដែលបិតារបស់ព្រះអង្គបានបង្កើតឡើងដំបូង មុនទៅភ្នំគូលែន ហើយបានត្រឡប់មកគង់វិញនៅចុងរាជកាលរបស់ព្រះហអង្គ(បិតា)។ ព្រះបាទជ័យវរ្ម័នទី៣ បានសោយទីវង្គត់នៅឆ្នាំ៨៧៧ ដោយទទួលមរណនាមថា វិស្ណុលោក ដែលមានន័យថា ការស្នាក់នៅនៃព្រះវិស្ណុ ឬជាភ្ញៀវនៃព្រះវិស្<ref>សៀវភៅ ប្រវត្តិសាស្រ្តកម្ពុជា រៀបរៀងដោយលោក ហ៊ាន វណ្ណារិន ឆ្នាំ២០១៣ ទំព័រទី៤៣។</ref>ណុ។
== ឯកសារយោង ==