Difference between revisions 220143 and 227074 on kmwiki== ព្រះបាទជ័យវរ្ម័នទី៣(ឆ្នាំ៨៦៩-៨៧៧នៃគ.ស) == ព្រះរាជាដែលបានសោយរាជ្យបន្តពីព្រះបាទជ័យវរ្ម័នទី២គឺជាបុត្ររបស់ព្រះអង្គបានសោយរាជ្យបន្តដោយយកព្រះនាមថា ជ័យវរ្ម័នទី៣។ ព្រះបាទជ័យវរ្ម័នទី៣ ដែលជាស្តេចប្រកបដោយគុណធម៌ វីរភាព ទ្រង់ជាអ្នកបង្កើតភោគទ្រព្យ និងកិត្តិគុណ បន្តពីព្រះបិតា។ គឺដោយសារគុណសម្បត្តិទាំងនេះហើយ ព្រះអង្គទ្រង់មានព្រះនាមមុនឡើងគ្រង់រាជ្យថា ព្រះស្រីជ័យវរធម្មៈ រួចហើយបានធ្វើរាជាភិសេក ដែលមាននាមថា ស្រីជ័យវរ្ម័ន។ ព្រះបាទជ័យវរ្ម័នទី៣ បានសោយរាជ្យនៅរាជធានីហរិហរាល័យ ជារាជធានីដែលបិតារបស់ព្រះអង្គបានបង្កើតឡើងដំបូង មុនទៅភ្នំគូលែន ហើយបានត្រឡប់មកគង់វិញនៅចុងរាជកាលរបស់ព្រះហអង្គ(បិតា)។ ព្រះបាទជ័យវរ្ម័នទី៣ បានសោយទីវង្គត់នៅឆ្នាំ៨៧៧ ដោយទទួលមរណនាមថា វិស្ណុលោក ដែលមានន័យថា ការស្នាក់នៅនៃព្រះវិស្ណុ ឬជាភ្ញៀវនៃព្រះវិស្ណុ<ref>សៀវភៅ ប្រវត្តិសាស្រ្តកម្ពុជា រៀបរៀងដោយលោក ហ៊ាន វណ្ណារិន ឆ្នាំ២០១៣ ទំព័រទី៤៣។</ref>ណុ។។ លុះព្រះរាជបីតាចូលសោយទីវង្គត ព្រះអង្គបានសោយព្រះរាចសម្បត្តិមក ព្រះនាមព្រះបាទជ័យវរ្ម័នទី៣ ព្រះអង្គគង់នៅរាជធានី[[ហរិហរាល័យ]]។ ព្រះបាទជ័យវរ្ម័នទី៣ ព្រះអង្គបានគោរពព្រហ្មញ្ញសាសនានិកាយព្រះវិស្ណុ ទ្រង់មានមហាព្រាហ្មណ៍ជាទីប្រឹក្សាហើយព្រះអង្គសាងវត្តក្នុងសាសនាជាច្រើនថែមទៀត។ ព្រះអង្គឡើងសោយរាជ្យសម្បត្តិបារយៈពេល ៧ឆ្នាំ ទើទ្រង់សោយទីវង្គត ដែលមានមរណនាមថា ព្រះវិស្ណុលោក ព្រោះព្រះអង្គជាអ្នកនិយមព្រះវិស្ណុ<ref>ព្រះរាជពង្សាវតានៃប្រទេសកម្ពុជា លោក វ.គោវិទ ឆ្នាំ១៩៦៧ ទំព័រទី១៥</ref>។⏎ == ឯកសារយោង == All content in the above text box is licensed under the Creative Commons Attribution-ShareAlike license Version 4 and was originally sourced from https://km.wikipedia.org/w/index.php?diff=prev&oldid=227074.
![]() ![]() This site is not affiliated with or endorsed in any way by the Wikimedia Foundation or any of its affiliates. In fact, we fucking despise them.
|